អ្វីទៅជាជំនាញសវនកម្ម?


Posted at: 07 Sep 2020
169 Views

ឃើញសរសេរមុខជំនាញ ‘សវនកម្ម’ តិចអត់ដឹងថាជំនាញអីទៅ? ទាល់សរសេរ ‘Audit’ បានស្គាល់មើលទៅ! ជាការពិតណាស់ សវនកម្ម និង Audit អត់មានអីខុសគ្នាទេ និយាយឲ្យចំតែម្តង គឺអ្នកស៊ើបអង្កេតកំហុសក្នុងឯកសារគេហ្នឹង។ តោះទៅអានព័ត៌មានលំអិត អំពីមុខជំនាញនេះទាំងអស់គ្នាណ៎!

១. តើបរិញ្ញាបត្រ «សវនកម្ម» ជាអ្វី? 
ជំនាញសវនកម្ម បណ្ដុះបណ្ដាលគណនេយ្យករឯកទេស ដើម្បីធ្វើការស៊ើបអង្កេតដោយឯករាជ្យ ទៅលើបញ្ហាផ្នែកហិរញ្ញវត្ថុរបស់អាជីវកម្ម និងផ្នែកផ្សេងៗទៀត។ មុខជំនាញនេះ រៀបចំអនុញ្ញាតឲ្យបុគ្គលម្នាក់ៗ ធ្វើការវាយតម្លៃខាងក្នុង និងខាងក្រៅ ដោយឯករាជ្យ ដើម្បីវាយតម្លៃសកម្មភាពហិរញ្ញវត្ថុ និងដំណើរប្រតិបតិ្តការរបស់អង្គភាព ហើយធានាបាននូវការគោរពច្បាប់ និងគោលនយោបាយការការពារទ្រព្យសម្បត្តិ រួមទាំងការលើកកម្ពស់ការធ្វើផែនការ និងការបែងចែកធនធាន។


២. តើមុខជំនាញនេះ សិក្សាពីអ្វីខ្លះ? 
ក្នុងរយៈពេលសិក្សា និស្សិតនឹងរៀននូវមុខវិជ្ជាមួយចំនួនដូចជា ប្រព័ន្ធព័ត៌មានគណនេយ្យ ទ្រឹស្តីសេដ្ឋកិច្ច មីក្រូនិងម៉ាក្រូសេដ្ឋកិច្ច ទ្រឹស្តីសវនកម្មនិងការអនុវត្ត ច្បាប់គណនេយ្យករ ទំនាក់ទំនងពាណិជ្ជកម្មអន្តរជាតិ យុទ្ធសាស្រ្តក្នុងការធ្វើសវនកម្ម ទីផ្សារនិងហិរញ្ញវត្ថុ ប្រតិបត្តិការក្នុងប្រព័ន្ធការងារ រួមជាមួយមុខវិជ្ជាជាច្រើនទៀត ដែលអ្នកនឹងបានជួប នៅពេលចូលរៀន ទៅតាមការកំណត់របស់សាលានីមួយៗ រៀងខ្លួន។ ប្រធានបទនៃការសិក្សាជាធំមាន ច្បាប់ពាក់ព័ន្ធ Software និងបទដ្ឋានសីលធម៌ ក៏ដូចជាសិិក្សាពីតម្រូវការខុសៗគ្នារបស់កន្លែងការងារណាមួយ។


៣. តើជំនាញនេះអាចផ្តល់ឱកាសការងារអ្វីខ្លះ? 
ក្រោយបញ្ចប់ការសិក្សា និសិ្សតនឹងទទួលបានចំណេះដឹងដូចជា៖ 


-មូលដ្ឋានគ្រឹះនៃសវនកម្ម ការធ្វើផែនការ និងការត្រួតពិនិត្យហិរញ្ញវត្ថុ 

-ស្តង់ដារសវនកម្មអន្តរជាតិ និងស្តង់ដាររបាយការណ៍ហិរញ្ញវត្ថុអន្តរជាតិ 
-ការធ្វើសវនកម្មហិរញ្ញវត្ថុ និងកិច្ចសហប្រតិបត្តិការ 
-ការវិភាគរបាយការណ៍ហិរញ្ញវត្ថុឲ្យស៊ីជម្រៅ និងគ្រប់ជ្រុងជ្រោយ 
-ការគ្រប់គ្រងការងារសវនកម្មឲ្យមានប្រសិទ្ធិភាព។     
ក្រោយបញ្ចប់ការសិក្សា និស្សិតអាចបម្រើការងារជាសាស្រ្តចារ្យផ្នែកសវនកម្ម នៅតាមគ្រឹះស្ថានអប់រំ ឬជាបុគ្គលិកតាមស្ថាប័នរដ្ឋនិងឯកជន ក្រុមហ៊ុននានា ធនាគារ និងអង្គការក្រៅរដ្ឋាភិបាលជាដើម។


៤. តើអាចរៀនមុខជំនាញមួយនេះ នៅសាលាណា? 
យោងតាមការស្រាវជ្រាវ នៅសាលាប្រទេសកម្ពុជា ដែលមានមុខជំនាញមួយនេះ មានដូចជា៖ 


-វិទ្យាស្ថានខេមអេដ (CamEd Business School) 

-វិទ្យាស្ថានគណនេយ្យករជំនាញ និងសវនករកម្ពុជា (KICPAA) 
-វិទ្យាស្ថានហិរញ្ញវត្ថុ និងគណនេយ្យ (IFA) 
-វិទ្យាស្ថានហិរញ្ញវត្ថុកម្ពុជា (FIC) 
-សាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ច (UME) 
-សាកលវិទ្យាល័យបៀលប្រាយ (BBU) 
-សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ (BIU) 
-សាកលវិទ្យាល័យជាតិគ្រប់គ្រង (NUM)។


(The information of the major in this article is written based on the research conducted from various sources. WEduShare makes no representation or warranty regarding the content. For further information, you may reach out to the university’s information desk or check their official websites.)

***Disclaimer: The views and opinions expressed in this article are those of the authors and do not necessarily reflect the official policy or position of WEduShare Co, Ltd. 


***This article is the property of WEduShare Co, Ltd. and is originally published at www.wedushare.com. Please note that NO article on WEduShare.com may be copied or reproduced in any form without prior permission. 


Powered by Froala Editor